Photo of Leon Goretzka
Leon Goretzka of FC Schalke 04

ខ្សែបម្រើកណ្តាលអាល្លឺម៉ង់ Leon Goretzka បាននិយាយថា គាត់នឹងធ្វើការសំរេចចិត្តមួយនៅថ្ងៃអនាគតរបស់គាត់នៅក្នុងខែមករាដោយមានក្លឹបជាច្រើនកំពុងត្រូវការរូបលោក ។

ក្រុម Manchester United និង Arsenal សុទ្ធសឹងត្រូវបានគេរាយការណ៍ថា ចង់បានកីឡាករវ័យ 22 ឆ្នាំដែលជាអតីតកីឡាករ VfL Bochum បើទោះបីជា Barcelona ត្រូវបានគេនិយាយថា មានការទំនាក់ទំនងសម្រាប់ការចុះហត្ថលេខារបស់គាត់ក៏ដោយ។

Goretzka អាចចាកចេញពី Schalke 04 នៅចុងបញ្ចប់នៃរដូវកាលដោយឥតគិតថ្លៃនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយអាចចរចារកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបបរទេសចាប់ពីថ្ងៃទី 1 ខែមករា ។

គាត់បាននិយាយថា: “ខ្ញុំត្រូវរកឱ្យខ្លួនឯងនូវអ្វីដែលគួរតែត្រូវធ្វើបន្ទាប់ពីនេះ ។ មិនមានកាលបរិច្ឆេទកំណត់ទេ ប៉ុន្តែខ្ញុំគិតថា យើងស្ថិតក្នុងដំណាក់កាលចុងក្រោយ ។ ការសម្រេចចិត្តចុងក្រោយនឹងត្រូវបានធ្វើឡើងនៅក្នុងខែមករា ។ ”

Goretzka ដែលមានបួនគ្រាប់ក្នុង 12 ប្រកួតនៅក្នុងការប្រកួតរបស់ Schalke នៅរដូវកាលនេះក៏មានកំណត់ត្រាស៊ុតបញ្ចូលទីគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ប្រទេសអាឡឺម៉ង់ជាមួយនឹងប្រាំមួយគ្រាប់ក្នុង 12 ប្រកួតផងដែរ ។

ប្រភពពី៖ foxsportsasia