Alvaro Odriozola
កីឡាករ Alvaro Odriozola

កីឡាករ Alvaro Odriozola រីករាយក្នុងការឃើញគ្រូបង្វឹកលោក Zinedine Zidane ត្រឡប់មកកាន់ក្រុម Real Madrid វិញ ដោយអះអាងថាការវិលត្រឡប់របស់គាត់ ហាក់ដូចជាពានរង្វាន់មួយផ្សេងទៀតសម្រាប់ក្រុមយក្សនៅអេស្ប៉ាញមួយនេះអញ្ចឹង ។

Zinedine Zidane
លោក Zinedine Zidane

ជាក់ស្តែងលោក Zidane បានវិលមកកាន់ដំណែងសារជាថ្មី ក្រោយពីលោក Julen Lopetegui និង Santiago Solari បានមិនអាចដឹកនាំក្រុមឲ្យទទួលភាពជោគ នៅក្នុងអំឡុងពេលរដូវកាល 2018-19 ដោយបច្ចុប្បន្នក្រុម Madrid ត្រូវអស់ឱកាសក្នុងការប្រជែងដណ្តើមពានរង្វាន់ La Liga និងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាកីឡាករ Odriozola ជឿជាក់ថាការដែល Zidane អាចវិលត្រលប់មកវិញអាចនឹងក្លាយជាចំណុចផ្លាស់ប្តូរមួយ ដ៏ម្តងទៀតសម្រាប់ក្រុម Real Madrid ។

Alvaro Odriozola
កីឡាករ Alvaro Odriozola

លើសពីនេះខ្សែការពាររូបនេះបាននិយាយប្រាប់ទៅកាន់ La Galerna ថា ៖ ” Zizou តែងតែប្រាប់ពីសេចក្តីពិត ខ្ញុំសូមកោតសរសើរចំពោះភាពស្មោះត្រង់នេះ សម្រាប់អ្នកគាំទ្រការវិលត្រលប់មកវិញរបស់គាត់បានធ្វើឱ្យមានក្តីសង្ឃឹមឡើងវិញ​ ហើយការវិលត្រឡប់របស់គាត់គឺប្រៀបដូចជាការឈ្នះពានរង្វាន់អញ្ចឹង ហើយយើងសប្បាយរីករាយខ្លាំងណាស់ ” ៕