photo of Luke Bolton
កីឡាករ Luke Bolton ​ក្មេង​មែនពិត តែ​អាច​ទាក់ទាញ​ចិត្ត Pep Guardiola បាន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា កីឡាករ Luke Bolton បាន​ត្រៀម​នឹង​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​កន្លះ ជាមួយនឹង Manchester City សម្រាប់​ការ​ខ្ចី​ជើង​យក​ទៅ​លេង​នៅ​ខែ​ក្រោយ ។

 Pep Guardiola
លោក Pep Guardiola

កីឡាករ​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​លេចធ្លោ​យ៉ាង​ខ្លាំង​នៅ​រដូវ​កាល​នេះ ក្នុង​ក្លិប Manchester City អាយុ​ក្រោម​២១​ឆ្នាំ ដែល​បាន​ធ្វើ​ជា​កា​ពី​ទែន​ដឹកនាំ​ឱ្យ​ឈ្នះ Sunderland ក្នុង​លទ្ធផល 4-2 កាលពី​ដើមខែ​នេះ ។

photo of Luke Bolton
Luke Bolton

រូបគេ​ក៏​ធ្លាប់​បាន​លេង​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Liverpool និង Borussia Dortmund កាលពី​រដូវ​កាល​សម្រាក​លើក​មុន​ផង​ដែរ ។ កាលពី​រដូវ​កាល​មុន គេ​បាន​ធ្វើ​ជា​ផ្នែក​មួយ​របស់​ក្លិប Manchester City ក្រោម​២៣​ឆ្នាំ ដែល​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​ការ​ប្រកួត​៧​ដង ។

និយាយ​រួម​ទៅ​កីឡាករ​នេះ​ក្មេង​មែន តែ​ស្នាដៃ​គឺ​មិន​ចាញ់​គេ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក Pep ហ៊ាន​ចុះ​កុងត្រា​ជាមួយ ។ គេ​អាច​នឹង​ចុះ​កុងត្រា​នៅ​កំឡុង​ពេល​ខែ​នេះ​ចំ​ពេល​ចន្លោះ​សម្រាប់​ឱ្យ​ដោះ​ដូរ​កីឡាករ ៕