photo of Mauro Icardi
Mauro Icardi of Inter Milan

ខ្សែបម្រើកណ្តាលកីឡាករ Mateo Kovacic របស់ Real Madrid បានគិតថា Real Madrid អាចទិញកីឡាករ Mauro Icardi ដែលជាអតីតមិត្តរួមក្រុមរបស់គាត់នៅ Inter Milan ។

កីឡាករ Mauro Icardi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់រដ្ឋធានីរបស់ អេស្ប៉ាញ ក្នុងរយៈពេលមួយសប្តាហ៍ ទោះបីជាក្លឹប Inter បានបដិសេធ ការចាប់អារម្មណ៍ពីខ្សែប្រយុទ្ធរបស់ពួកគេក៏ដោយ ។ ប៉ុន្តែ Kovacic គិតថា Icardi អាចជួយពួកគេបាន ។

Kovacic បាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំបានលេងជាមួយ Icardi ពេលនៅ Inter គាត់ជាកីឡាករល្អម្នាក់ ដែលស៊ុតបញ្ចូលទីបានច្រើន។ ប៉ុន្តែយើងមានខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោកគឺ Karim Benzema ។ Icardi គឺជាកីឡាករល្អ និងអាចជួយយើងបានពិតប្រាកដ ប៉ុន្តែខ្ញុំមិននិយាយអំពីការចុះហត្ថលេខានោះទេ “។

ប្រភពពី៖ by433