Mesut Ozil & Sead Kolasinac
កីឡាករ Mesut Ozil និង Sead Kolasinac

កីឡាករ​បាល់ទាត់​រប​ស់ Arsenal ពីររូប Mesut Ozil និង Sead Kolasinac ត្រូវបាន​ក្រុមចោ​ប្រដាប់អាវុធ​ប៉ុនប៉ង​ប្លន់​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ក្លិប​កាំភ្លើង​ធំ​បញ្ជាក់ថា​អ្នក​ទាំងពីរ ត្រូវបាន​កំណត់​គោលដៅ​ប្លន់ ប៉ុន្តែ​អាច​គេច​ផុតពី​គ្រោះថ្នាក់​។

តាម​ខ្សែ​វីដេអូ​ដែល​ថត​ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញថា ខ្សែការពារ Kolasinac បាន​ដេញតាម​និង​តតាំង​ជាមួយ​ចោរ​មាន​គ្នា​ពីរ​នាក់​ដែលមាន​កាំបិត​ក្នុង​ដៃ​ផង នៅ​តំបន់ Platts Lane ក្នុង​ក្រុង​ឡុង​ដ៍ ប្រហែល​ម៉ោង​៥​ល្ងាច​។​
សកម្មភាពពេល Mesut Ozil និង Sead Kolasinac ត្រូវប្លន់

Kolasinac បាន​ចេញពី​រថយន្ត​ដែល​រូបគេ​ជិះ​ជាមួយ Ozil ដោយ​ភាពក្លាហាន ដើម្បី​ប្រឈមមុខ​ជាមួយ​បុរស​ពាក់​ម៉ាស​ជិះ​ម៉ូតូ​ដែល​បម្រុង​ប្លន់​ពួកគេ​នៅក្បែ​ឡាន​នោះ​។ អ្នកនាំពាក្យ​ប៉ូលីស​ក្រុង ពិតជា​បាន​អះអាងថា​បុរស​ទាំងពីរ​នាក់​ដែល​ជិះ​ម៉ូតូ​នោះបាន​ព្យាយាម​ប្លន់​សមាជិក​ក្រុម Arsenal នេះ​មែន​។​
​យ៉ាងណាក៏ដោយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​បាន​បញ្ជាក់ថា​ពួកគេ​បាន​ទាក់ទង​កីឡាករ​ទាំងពីរ​ហើយ​ពួកគេ​មាន​សុវត្ថិភាព​ធម្មតា​ទេ​។​
https://www.youtube.com/watch?v=UnbUjCc6djA&feature=youtu.be
​នេះ​មិនមែនជា​ករណី​ប្លន់​កីឡាករ​បាល់ទាត់​លើកទីមួយ​ឡើយ​។ ក្រៅពី Ozil និង Kolasinac កាលពី​ឆ្នាំ​២០១៦ Andy Carroll ខ្សែប្រយុទ្ធ West Ham ក៏​ធ្លាប់​ត្រូវ​ចោរប្លន់​នៅតាម​ផ្លូវ​ក្នុង​ក្រុង​ឡុង​ដ៍​ម្តង​ដែរ បន្ទាប់ពី​រូបគេ​ចេញពី​ហ្វឹកហាត់​ត្រឡប់ទៅផ្ទះ​៕