photo of Philippe Coutinho
Philippe Coutinho of Liverpool

ការស៊ុតបាល់បញ្ចូលទីបីគ្រាប់របស់ Philippe Coutinho បានជួយឱ្យ Liverpool ផ្តួលក្រុម Spartak Moscow 7-0 ក្នុងទីក្រុង Anfield ខណៈដែលពួកគេបានបញ្ចប់ការមិនស្គាល់ចាញ់សោះក្នុងពូល E ។

ក្រុមម្ចាស់ផ្ទះបានចំណាយពេលត្រឹមតែ 4 នាទីដើម្បីផ្តួលដៃគូរប្រកួតរបស់ពួកគេនៅលើទីលាន ខណៈដែលកីឡាករ Giorgi Jikia ត្រូវបានធ្វើអោយមានកំហុសលើកីឡាករ Salah នៅក្នុងតំបន់គ្រោះថ្នាក់ ហើយកីឡាករ Coutinho ជាអ្នកស៊ុតបាល់ពិន័យ​ 11 ម៉ែត្រ ដើម្បីរកគ្រាប់បាល់បញ្ចូលទីបាន 1 គ្រាប់​អោយ Liverpool នាំមុខ ។

នៅនាទីទី 15 កីឡាករ Mane និង Salah រួមទាំងកីឡាករ  Firmino បានសហការគ្នាបានយ៉ាងល្អក្នុងការបោះបាល់បញ្ជូនឲ្យកីឡាករ Coutinho រកនៅគ្រាប់ទី 2 អោយ Liverpool។

ចូលមកកាន់តង់ទី 2 Liverpool កាន់មានឥទ្ធិពលបន្ថែមទៀត ដោយកីឡាករ Mane រកបាន 1 គ្រាប់ទៀតនៅនាទីទី 47 ។ បន្ទាប់ពីការកែបាល់ចេញពីក្រុម  Moscow នៅនាទីទី 50 កីឡាករ Coutinho បានរកគ្រាប់ទី 3 របស់ខ្លួនអោយ Liverpool បន្ថែមទៀត ។ នៅមិនទាន់ចប់នោះទេកីឡាករ Salah និង Mane រកបានម្នាក់មួយគ្រាប់ទៀតជួយ អោយ Liverpool យកឈ្នះលើក្រុម Moscow ក្នុងលទ្ធផល 7-0 ។

ប្រភពពី៖ foxsportsasia