ព្រឹត្តិការណ៍​កីឡា​ជាតិ​
ព្រឹត្តិការណ៍​កីឡា​ជាតិ​

កម្មវិធីប្រកួត​កីឡា​ជាតិ​លើក​ទី​២ឆ្នាំ​នេះ ​នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​​២៥ ​ខែ​ឧសភា ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​មាន​ ២៧ ប្រភេទ​កីឡា លើស​ឆ្នាំ​២០១៦ ​ដែលមាន​ត្រឹម ១៥​ប្រភេទ​។​​ ​យ៉ាងណាមិញ​ក្រៅ​ពី​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ប្រភេទ​កីឡា​នេះ ​ប្រាក់​រង្វាន់​​​ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា​។ ​មេដាយ​មាស ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​៨០​ម៉ឺន​រៀល ​ខណៈ​ដែល​ឆ្នាំ​មុន​បាន​ត្រឹម​១៥​ម៉ឺន​រៀល ​មេដាយ​ប្រាក់​បាន​៦០​ម៉ឺន​រៀល ​និង​មេដាយ​សំរឹទ្ធ​បាន​៤០​ម៉ឺន​រៀល

 

បើតាមប្រសាស៍ លោក​ ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបានបញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​​នឹង​យក​ក្រុម​កីឡាករ​ក្រោម​អាយុ​១៦​ឆ្នាំ​មក​ចូលរួម​ប្រកួត ដើម្បី​ជា​ការ​ស្វែង​រក​កីឡាករ​ល្អ​ៗ ទូទាំង​ប្រទេស  ​ដោយ​សំអាង​ទៅ​លើ​ហេតុផល​យក​ក្រុម​យុវជន​មក​លេង ​ដើម្បី​ជ្រើសរើស​យក​កីឡាករ​ល្អ​ៗ មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ។

កម្មវិធីប្រកួត​កីឡា​ជាតិ​លើក​ទី​២
កម្មវិធីប្រកួត​កីឡា​ជាតិ​លើក​ទី​២