ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

បន្ទាប់ពីបញ្ចប់ពានរង្វាន់ AFF U-22 Championship រួចរាល់កាលពីពេលថ្មីៗ ឥលូវនេះកីឡាករយុវជនជម្រើសជាតិកម្ពុជា នឹងមានភារកិច្ចជាបន្តទៀតផងដែរ។ នាថ្ងៃទី ២២ ដល់ថ្ងៃទី ២៦នេះផ្ទាល់ កម្ពុជា នឹងមានភារកិច្ចចូលរួមប្រកួត និងរៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ជម្រុះ AFC U-23 Championship Qualifier នៅកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់។

ក្រុមយុវជនអូស្រ្តាលី
ក្រុមយុវជនអូស្រ្តាលី

កម្ពុជា ដែលជាម្ចាស់ផ្ទះស្ថិតនៅក្នុងពូល H ជាមួយអូស្រ្តាលី, កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។ ដោយឡែកសម្រាប់កាលវិភាគដំបូងសម្រាប់ប្រកួតទី១ នាយប់នេះរួមមាន កូរ៉េខាងត្បូង ប៉ះឆាយនីសតៃប៉ិ វេលាម៉ោង ៥ល្ងាច និង កម្ពុជាជាម្ចាស់ផ្ទះ ត្រូវប៉ះក្រុមខ្លាំងអូស្ត្រាលី នៅវេលាម៉ោង ៨យប់។ សូមជម្រាបថា កម្មវិធីប្រកួតជម្រុះទាំងអស់ នឹងត្រូវរៀបចំប្រកួតនៅទីលានពហុកីឡដ្ឋានជាតិ។

ដោយឡែកបងប្អូនប្រិយមិត្ត និងអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ អាចទិញសំបុត្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានជាតិ ដោយសំបុត្រចែកចេញជា ២ប្រភេទគឺ ប្រភេទ១ (មានដំបូល) តម្លៃ ១ម៉ឺនរៀល និងប្រភេទ២ ធម្មតា តម្លៃ ៥ពាន់រៀល៕