ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

ក្លិបបាល់ទាត់បឹងកេត បានប្រកាសពីការបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រាប់ការចូលរួមក្នុងលីគកំពូលកម្ពុជា នាជុំទី២ នាព្រឹកថ្ងៃពុធ ទី ១២ មិថុនានេះផ្ទាល់ វេលាម៉ោង ១១:១១នាទីព្រឹក។

គួរបញ្ជាក់ឱ្យដឹងថា មុននឹងចាកចេញពីក្លិបបឹងកេតទៅប្រកបអាជីពនៅក្លិបបរទេសដូចជា Fujieda MYFC, Pahang FA រួមទាំង PKNS កីឡាកររហស្សនាម CV11 ធ្លាប់បានបញ្ជាក់ថា រូបគេនឹងមិនលេងឱ្យក្លិបណាផ្សេងឡើយនៅកម្ពុជា ក្រៅតែពីក្លិបបឹងកេត។ ជាងនេះទៅទៀត ក្លិបបឹងកេតក៏បានរក្សាទុកអាវលេខ ១១ សម្រាប់ការវិលត្រឡប់របស់កីឡាកររូបនេះ ដោយមិនធ្លាប់ត្រូវបានពាក់ដោយកីឡាករណាផ្សេងឡើយ៕

ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា