នៅក្នុង​សេចក្តី​ណែនាំ​មួយ ចុះថ្ងៃទី ៨ ខែ មករា​២០១៨ របស់​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន ​និង​កីឡា ក្រសួង​នឹង​បង្កើតឲ្យ​មាន​ការប្រកួតបាល់​ទាត់​ដណ្តើម​ ​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់​រំ​យុវជន និង​កីឡា។

photo of សេចក្តីណែនាំ​របស់​ក្រសួង​
សេចក្តីណែនាំ​របស់​ក្រសួង​
សេចក្តីណែនាំ​របស់​ក្រសួង​៖

ការ​ប្រកួត​នេះ​នឹង​មាន​ការ​ចួល​រួម​ពីក្រុមកីឡាករ​មក​ពី អគ្គនាយយកដ្ឋាន និង អគារធិការដ្ឋាន ក្រសួង ដែល​មាន ៧ ក្រុម។

ឯកឧត្តម​សភាចារ្យ ​បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​នោះ​ថា ការ​ប្រកួត​នេះ​គឺ​ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​លើក​កម្ពស់​សុខមាល​ភាព​ ទាំងផ្លូវ​កាយ បញ្ញា ស្មារតី មិត្តភាព សាមគ្គីភាព ភាពសប្បាយ​រីករាយ និង​លើក​កម្ពស់​ប្រសិទ្ធិភាពការងារ​បាន​ល្អ​ប្រសើរ ដល់​អង្គភាព​នានា​ក្រោម​ឱវាទទីស្តីការ​ក្រសួង​អប់​រំ យុវជន និង​កីឡា។

ទន្ទឹមនឹងនេះ ក្រសួង​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា និង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​រៀបចំ​ទីកន្លែង គណៈកម្មការ និង​បទបញ្ជា​នៃ​ការប្រកួត ព្រមទាំង​ពាន និង​ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

សម្រាប់ការប្រកួត​​ដណ្តើមពាន​រង្វាន់​នេះ​នឹង​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ​៥ ​ខែ​កុម្ភៈ​ ខាង​មុខនេះ រហូត​ដល់​ថ្ងៃ​ទី​ ៦ ​ខែ ​មេសា ​ឆ្នាំ​ ២០១៨​ ដោយ​ធ្វើ​ឡើង​នៅ​ ​ពហុ​កីឡដ្ឋាន​ជាតិ។