photo of Atletico Madrid
Atletico Madrid fall from Uefa Champion League

ក្រុម Atletico Madrid ត្រូវបានធ្លាក់ពីក្របខ័ណ្ឌ Champions League ខណៈដែលក្រុមតោខៀវ Chelsea បានឈរនៅលេខ 2 ក្នុងពូល C ក្រោយពីលទ្ធផលស្មើ 1-1 ។

Chelsea បានចាប់ផ្តើមនៅលើទីលានដំបូងជាមួយនឹងការសុតពីចម្ងាយពីកីឡាករ Davide Zappacosta ចំគោលដៅបានយ៉ាងល្អទៅលើក្រុម Atletico ។

បន្ទាប់ពីរយៈពេលនៃការគ្រប់គ្រងបាល់ Atletico បានទាត់បាល់ជ្រុង ហើយកីឡាករ Fernando Torres បានតែតបាល់បញ្ជូនអោយកីឡាករ Saul Viguez ដើម្បីតែតបញ្ចូលទីបន្ថែមនៅនាទី​ទី 55 នាំមុខ ក្រុម​ Chelsea 1-0 ។

ក្រោយពីការស៊ុតបាល់ របស់ក្រុម Atletico ហើយក្រុម chelsea បានធ្វើការវាយបកវិញនៅនាទីទី 74 ដោយរកគ្រាប់បាល់ពីកីឡាករ Eden Hazard ដែលចេញពីបាល់ជ្រុងរបស់ កីឡាករ​​ Cesc Fabregas នៅក្នុងលទ្ធផល 1-1។

តែគួរអោយសោកស្ដាយចំពោះក្រុម Atletico Madrid ក្រោយពីការស្មើគ្នាជាមួយក្រុម Chelsea មិនបានឡើងទៅកាន់វគ្គ​ 16 ក្រុមចុងក្រោយនៅ champions League ឡើយចំណែកក្រុម chelsea វិញបានកក់កៅអី 16 ក្រុមចុងក្រោយ ដើម្បីឡើងទៅប៉ះការប្រកួតដ៏ធំដូចជាក្រុម Barcelona នឹង PSG ។

ប្រភពពី៖ foxsportsasia