Photo of Bayern's Robert Lewandowski
Robert Lewandowski of Bayern Munich

ក្លឹប Bayern Munich បានបញ្ចប់កំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ក្លឹប Paris Saint Germain ក្នុងក្របខ័ណ្ឌ UEFA Champions League ពូល B ជាមួយនឹងជ័យជម្នះ 3-1 នៅលើទឹកដី Allianz Arena នៅថ្ងៃពុធ។

ក្រុមម្ចាស់ផ្ទះ Bayern Munich បានរក្សាការទាត់បាល់បញ្ចូលទីបានយ៉ាងល្អខណៈដែលកីឡាករ Robert Lewandowski បានធ្វើការទាត់បាល់បញ្ចូលទីក្នុងរយៈពេលត្រឹមតែ 8 នាទីមុន ក្រោយពេល Corentin Tolisso បានស៊ុតបាល់​​រកបានគ្រាប់ទី 2 នៅនាទីទី 37  ។

កីឡាករ Kylian Mbappe បានធ្វើការវាយបកវិញនៅនាទីទី 50 នៅពាក់កណ្តាលតង់ទី 2 តែ Tolisso បានរកគ្រាប់បាល់ទី​ 2 របស់ខ្លួនវិញនៅនាទី 69 នាទីដើម្បីយកឈ្នះសម្រាប់លោក Jupp Heynckes ។ ក្រុម Bayern បញ្ចប់វគ្គជម្រុះដោយមាន 15 ពិន្ទុ ខណៈដែលក្រុមទាំងពីរបានឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

ប្រភពពី៖ foxsportsasia