photo of FC Barcelona
FC Barcelona wins Sporting

ក្លឹប Sporting ត្រូវធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Europa League ក្រោយពីការបរាជ័យ 2-0 របស់ពួកគេក្រោយចាញ់ Barcelona ក្នុងការប្រកួតជម្រុះក្របខ័ណ្ឌ Champions League D របស់ពួកគេ ។

ក្រុម Barcelona បានចាប់ផ្តើមយ៉ាងស្វិតស្វាញជាមួយក្រុម Sporting នៅការបុកសម្រុក និង ការស៊ុតបាល់ជាច្រើនគ្រាប់ផងដែរ ។

ក្រុម Barcelona បាននាំមុខលើក្រុម Sporting ក្នុងលទ្ធផល 1-0 នៅតង់ទី​ 1 ដោយរកគ្រាប់បាល់ចេញពីកីឡាករ Paco Alcacer តែតបញ្ចូលទីនៅនាទីទី 59 ដោយចេញពីការទាត់បាល់ជ្រុងរបស់កីឡាករ Luis Suarez ។

នៅក្នុងតង់ទី​ 2 ក្រុម Sporting បាន​ធ្វើការវាយបកវិញនៅនាទីទី 61 ដោយកីឡាករ Bas Dost  តែត្រូវអ្នកចាំទីរបស់ក្រុម Barcelona លោក Jasper Cillessen បានធ្វើការសង្រ្គោះបាល់បានយ៉ាងល្អ ។

ក្រុម Barcelona បាននាំមុខលើក្រុម Sporting ជាលើកទីពីរ ដោយកីឡាករ Messi បានបោះបាល់អោយកីឡាករ Luis Suarez ស៊ុតប៉ះនឹងខ្សែការពាររបស់ក្រុម Sporting ធ្វើអោយចូលទីរបស់ខ្លួន នៅនាទី 90+ ក្នុងលទ្ធផល 2-0 ចប់ការប្រកួត Barcelona បានទម្លាក់ Sporting ក្នុងវគ្គ 16 ក្រុមចុងក្រោយ​ នៅក្របខ័ណ្ឌ Champions League ។

ប្រភពពី​៖ foxsportsasia