photo of Isco
ក្លឹបកំពូល ២ នៅ Premier League ប្រកាសសង្គ្រាមគ្នា ដណ្តើមយក Isco ចេញពី R.Madrid

Isco ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់ ខណ:គេកំពុងត្រូវធ្លាក់ចេញពីកៅអីជម្រើសដំបូងនៅក្នុងក្រុមរបស់គេក្នុងរដូវកាលនេះ ។​

ជាក់ស្តែងវាត្រូវបានគេសន្មត់ថាជារដូវកាលដ៏អស្ចារ្យមួយរបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Julen Lopetegui ប៉ុន្តែគេត្រូវជួបជាមួយនឹងភាពខកចិត្តមួយ ក្រោយពីលោក Solari ចូលមកដឹកនាំនៅក្លឹប Madrid ។

Isco

ហើយឥឡូវនេះយោងទៅតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថាទាំងក្លឹប Man United និងក្លឹបហង្សក្រហម Liverpool ហាក់កំពុងសម្លឹងមើលការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើរូបនេះ ។

យ៉ាងណាមិញភាពសង្ស័យចំពោះអនាគត់របស់ Isco នៅឯទឹកដី Bernabeu ត្រូវបានគេជឿជាក់ថាអតីតកីឡាករក្រុម Malaga រូបនេះនឹងអាចផ្លាស់ប្តូរចេញនៅរដូវក្តៅខាងមុខនេះ ខណ:ក្លឹប Juventus ក៏ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍លើកីឡាករអេស្ប៉ាញរូបនេះផងដែរ ៕

Isco
Isco