photo of ក្លឹបណាហ្គាវើល
ក្លឹបណាហ្គាវើល ចុះកុងត្រាយកបានខ្សែបម្រើជម្រើសជាតិទូរមេនីស្ថាន

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល បានចុះកុងត្រាយកកីឡាករបរទេសទី ៤ មកកាន់ក្លិបរបស់ខ្លួន ដែលជាខ្សែការពារជម្រើសជាតិទូរមេនីស្ថាន ឈ្មោះ Amir Gurban ។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការបង្ហាញខ្លួនកីឡាករបរទេសទាំង ៤ រូប ដែលបានចូលរួមជាមួយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងរដូវកាលនេះផងដែរ ។ ដែលមានដូចជាខ្សែការពារ Anderson Zogba, Amir Gurbani និង ខ្សែប្រយុទ្ធ Atutier Kipson, Paul Esoh Omogba ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៩ នេះ ក្លិបបាល់ទាត់ណាហ្គាវើលត្រូវការកម្លាំងច្រើនចំពោះការបង្ហាញខ្លួនលើកដំបូង ក្នុងវគ្គចែកពូលនៃពានរង្វាន់ AFC CUP 2019 ដែលជាពានរង្វាន់ក្រុមបាល់ទាត់ធំលំដាប់ទី ២ របស់ទ្វីបអាសុី ៕