photo of Lionel Messi
Lionel Messi of Barcelona

បើយោងតាមសារព័ត៌មាន Mundo Deportivo បានរាយការណ៍ឱ្យដឹងថា ក្លឹបបាល់ទាត់មួយ នៅក្នុងប្រទេសចិន Hebei China Fortune បានស្នើសុំទិញកីឡាករ Lionel Messi នឹងគ្រោងផ្តល់ប្រាក់ឈ្នួល ឱ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ រហូតដល់ទៅជាង 122លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលអាចប្រហែលនឹង 2លានដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ឯណោះ។

ក្រុមកំពូលតារាងរបស់ចិន បានសម្លឹងមើលការដេញថ្លៃមួយ សម្រាប់កីឡាករសញ្ចាតិអាហ្សង់ទីនរូបនេះ ដែលបានច្រានចោលកាលពីរដូវក្តៅមុន ដោយ Messi បានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Barcelona ជំនួសពួកគេទៅវិញ ។

ចាប់តាំងពីពេលនោះមក ពួកគេបានចុះហត្ថលេខាជាមួយកីឡាករ Javier Mascherano ហើយជាមួយនឹង Ezequiel Lavezzi ដែរជាមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ ហើយពួកគេជឿជាក់ថា វត្តមានរបស់ជនរួមជាតិរបស់គាត់ អាចល្បួង Messi ឱ្យទៅរស់នៅអាស៊ីជាមិនខាន៕

ប្រភពពី៖ goal