ក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រកាសនៅថ្ងៃអាទិត្យទី 11ខែមីនាឆ្នាំ2018 ថាពួកគេបានព្រមព្រៀងលើជម្រើសទិញខ្សែបម្រើវ័យក្មេងប្រេស៊ីល Arthur ពីក្លឹប Gremio នេះហើយ ។

photo of Arthur
Arthur​ of Gremio

Barca បានគូសបញ្ជាក់ពីទេពកោសល្យរបស់ខ្សែបម្រើដែលទើបផ្ដើមអាជីពក្នុងក្រុមធំនៅឆ្នាំ2016 ​គាត់មាន​ជំនាញ​នៃ​ការ​បញ្ជូន​បាល់ ​។ លើសពីនេះទៀត Arthur មានភាពឥតខ្ចោះក្នុងការការពារបាល់ និងអាចបញ្ជូនបាល់សម្លាប់នៅតំបន់ប្រយុទ្ធទៅអោយមិត្តរួមក្រុម ។

បន្ទាប់ពីចុះកុងត្រារួច កីឡាករ Arthur មិនទាន់បានក្លាយទៅជាកីឡាកររបស់ Barcelona ភ្លាមៗនោះទេ ដោយសារតែ ទីផ្សារដោះដូរកីឡាករបានបិទ ដូច្នេះកីឡាករវ័យ21ឆ្នាំ រូបនេះ ត្រូវបន្តលេងអោយក្លឹប Gremio រហូតដល់ខែកក្កដា ទើបគេមានសិទ្ធអាចផ្លាស់ប្តូរទៅលេងនៅទឹកដី Camp Nou ជាផ្លូវការបាន Arthur គឺជាកីឡាករដំបូងហើយដែរ Barcelona ចុះហត្ថលេខាទិញរូបគេនៅរដូលក្ដៅនេះ ៕

ប្រភពពី៖ fcbarcelona