photo of Raheem Sterling
Raheem Sterling​ of Manchester City

ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ជាមួយនឹងខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Raheem Sterling ។

យោងតាមសារ​ព័ត៌មាន ​​Daily Mirror កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling បានសម្រេចចិត្ត បញ្ឈប់ការពិភាក្សាជាមួយក្លឹបដទៃទៀត នៅលើកិច្ចព្រមព្រៀងថ្មីមួយរហូតដល់ចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA 2018 នៅប្រទេសរុស្ស៊ី ។

យោងតាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ខ្សែបម្រើស្លាបរូបនេះ ចង់ផ្តោតលើការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងក្លឹបរបស់គាត់ ហើយ Sterling បានរក្សាទម្រង់ដ៏ល្អរបស់គាត់ សម្រាប់ប្រទេសរបស់គាត់ មុនពេលនិយាយអំពីអនាគតរបស់គាត់ ។

ការអភិវឌ្ឍនេះបានធ្វើឱ្យក្លឹប Real Madrid ស្ថិតក្នុងភាពប្រុងប្រយ័ត្ន ហើយពួកគេនឹងបន្តការចាប់អារម្មណ៍របស់ពួកគេ ជាមួយអតីតតារាបាល់ទាត់ Liverpool ដែលពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងកាលពីពីរឆ្នាំមុន។

គ្រូបង្វឹក Real Madrid លោក Zinedine Zidane ត្រូវបានគេនិយាយថា កំពុងសម្លឹងរកមើលក្រុមរបស់គាត់ឱ្យកាន់តែប្រសើរឡើង ក្នុងប៉ុន្មានខែខាងមុខនេះ ជាពិសេសបន្ទាប់ពីមិនមានភាពរឹងមាំក្នុងការប្រកួតរបស់ពួកគេនៅរដូវកាលនេះ។

ប្រភពពី៖ soccerladuma