photo of Alexander Arnold
ខ្សែការពារ Alexander Arnold ខកខាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​សារ​បញ្ហា​របួសខ្នង

ខ្សែការពារវ័យក្មេង Trent Alexander-Arnold ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដកឈ្មោះ ចេញពីក្រុមជម្រើសជាតិដែលត្រៀមលេងវគ្គជម្រុះ Euro 2020 ស្ថិតក្រោមការដឹងនាំរបស់គ្រូបង្វឹក Gareth Southgate ក្រោយពីធ្វើការត្រួតពិនិត្យសុខភាពបានរកឃើញថា កីឡាករនៃក្លឹបហង្សក្រហម Liverpool រូបនេះ មានបញ្ហារបួសខ្នង។

Alexander Arnold
Alexander Arnold

Arnold បានក្លាយជាកីឡាករទី៥ ដែលត្រូវបានដកចេញពីក្រុមជម្រសជាតិតោកំណាចអង់គ្លេល បន្ទាប់ពីកីឡាករ រូបនេះមានបញ្ហារបួសនៅពេលលេងពេញម៉ោង ៩០នាទីឲ្យ Liverpool យកឈ្នះម្ចាស់ផ្ទះ Fulham ២-១ កាល សប្តាហ៍មុន គ្រាដែលកីឡាករ ៤រូបផ្សេងទៀតមាន Fabian Delph, Ruben Loftus-Cheek, John Stones និង Luke Shaw។

Alexander Arnold
Alexander Arnold

អង់គ្លេស ដែលមានលោក Gareth ជាគ្រូបង្គោលនឹងធ្វើការប្រកួតវគ្គជម្រុះពានរង្វាន់អឺរ៉ុប Euro 2020 ទល់នឹង ក្រុមភ្ញៀវសាធារណរដ្ឋឆេក នាថ្ងៃទី២៣ ខែមីនា នៅកីឡដ្ឋាន Wembley និងបន្តប៉ះក្រុមម្ចាស់ផ្ទះម៉ុងតេនីក្រូ នៅថ្ងៃទី២៦ ខែដដែល ខណៈបច្ចុប្បន្នអង់គ្លេសនៅសល់សមាជិកត្រឹមតែ ២២នាក់ប៉ុណ្ណោះ៕