photo of Vincent Janssen
ខ្សែប្រយុទ្ធហុល្លង់ Vincent Janssen

ខ្សែប្រយុទ្ធហុល្លង់ Vincent Janssen បានចេញពី Tottenham Hotspur ទៅចូលរួមក្លិបម៉ិកស៊ីកូ Monterrey ជាអចិន្ត្រៃយ៍ក្នុងតម្លៃ១០លានផោន។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានផ្លាស់ពី AZ Alkmaar មកចូលរួម Spurs ក្នុងរដូវក្ដៅ២០១៦ក្នុងតម្លៃ១៨លានផោន ក្រោយឈ្នះស្បែកជើងមាសលីគកំពូលហុល្លង់ក្នុងរដូវកាល២០១៥-១៦។

Vincent Janssen
Vincent Janssen

តែពេលមកដល់អង់គ្លេស គេបានបរាជ័យ ដោយរកបានត្រឹម៦គ្រាប់ប៉ុណ្ណោះសម្រាប់ Spurs ក្នុងការ​ចូលលេង​៤២លើក ហើយក្នុងចំណោមនោះ៤គ្រាប់បានពីការស៊ុតបាល់ប៉េណាល់ទី។

កាលពីរដូវកាល២០១៧-១៨ Janssen បានលេងឱ្យ Fenerbahce លើកិច្ចសន្យាខ្ចី ហើយរកបាន៥គ្រាប់ពីការចូលលេង១៨លើក៕