photo of Aleksandar Mitrovic
Aleksandar Mitrovic of Newcastle United

ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្រុម Newcastle អាចនឹងត្រូវចាកចេញពីក្លឹបនៅពេលបើកឆាក ដោះដូរកីឡាករក្នុងខែមករាខាងមុខនេះ។ យោងតាមការរាយការណ៏បានអោយដឹងថា កីឡាកររូបនេះចង់វិលត្រឡប់ទៅកាន់ក្រុម Anderlecht វិញ។

ខ្សែប្រយុទ្ធសញ្ជាតិ ស៊ែប៊ី រូបនេះមិនមានអារម្មណ៍ល្អឡើយនឹងក្លឹប Newcastle ចាប់តាំងពីគាត់បានចូលរួមជាមួយពួកគេ បន្ទាប់ពីចាកចេញពី Anderlecht ។ លោក The Magpies បានចំណាយប្រាក់ប្រហែល 13 លានផោនសម្រាប់តម្លៃពលកម្មរបស់គាត់នៅក្នុងឆ្នាំ 2015 ។

Mitrovic ចូលប្រកួតបានត្រឹមតែ 255 នាទីប៉ុណ្ណោះនៅរដូវកាលនេះ ហើយគាត់មានការព្រួយបារម្ភអំពីការបាត់បង់កន្លែងរបស់គាត់ នៅក្នុងការរៀបចំថ្នាក់ជាតិ មុនពេលការប្រកួតបាល់ទាត់ពិភពលោក World Cup នៅរដូវក្តៅខាងមុខនេះ ។

ប្រសិនបើគាត់វិលត្រឡប់ទៅកាន់កីឡដ្ឋាន Constant Vanden Stock Stadium នៅរដូវកាលនេះ ហើយវាពិតជាធ្វើឲ្យប្រសើរឡើង នូវឱកាសរបស់គាត់ ក្នុងការចាប់ផ្តើមជាមួយជម្រើសជាតិ ស៊ែប៊ី នៅក្នុងការប្រកួត World Cup ឆ្នាំ 2018​ ខាងមុខនេះ ។

ប្រភពពី៖ sportslens