photo of Luis Enrique
Luis Enrique Former of Barcelona

យ៉ោងតាមសារព័ត៌មាន Mundo Deportivo បាន អះអាងថា អតីតគ្រូបង្វឹកក្រុម Barcelona លោក Luis Enrique ចង់វិលត្រឡប់មកកាន់ការគ្រប់គ្រងកីឡាបាល់ទាត់វិញ នៅក្នុងក្របខ័ណ្ឌ Premier League ខណៈ ដែលក្រុមតោខៀវ Chelsea និងកាំភ្លើងធំ Arsenal នាំមុខគេ ក្នុងការទាក់ទាញរូបលោកឱ្យទៅគ្រប់គ្រងនៅទីក្រុងឡុងដ៍ ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានឈ្មោះលិចធ្លោ ជាគេដែរជាអ្នកស្នងតំណែងដ៏មានសក្ដានុពលរបស់លោក Antonio Conte ដែលអនាគតរបស់គាត់នៅក្លឹប Chelsea នឹងមានបញ្ហាជាមួយនឹងក្លឹប នឹង កីឡាករ ខណៈដែលក្រុមកាំភ្លើងធំ Arsenal ក៏ចង់បានគ្រូបង្វឹកវ័យ 47ឆ្នាំរូបនេះ ចូលកាន់តំណែងជាបេក្ខជនជំនួសលោក Arsene Wenger នៅកីឡដ្ឋាន Emirates ។

ក្លឹប Paris Saint-Germain និង AC Milan ក៏មានការចាប់អារម្មណ៍លើគាត់ផងដែរ ប៉ុន្តែលោក Luis Enrique នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ក្នុងការស្វែងរក ការងារដំបូងរបស់គាត់ ចាប់តាំងពីចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលមុន៕

ប្រភពពី៖ goal