photo of Mauricio Pellegrino
Mauricio Pellegrino sacked by Southampton

Southampton បាន​សម្រេចបណ្ដេញអ្នកចាត់ការលោក Mauricio Pellegrino និង ជំនួយការ 2រូបទៀត ខណៈ​ក្លិប​កំពុងស្ថិត​នៅ​លើតំបន់កាត់ចោល​ត្រឹមមួយពិន្ទុ និង នៅសល់​ 8ប្រកួត​មុន​ចប់រដូវកាល Premier League នេះ ។

ពិតណាស់ Pellegrino ដឹកនាំ​ Southampton ឈ្នះ​ម្ដង​គត់​នៅ​ 17​ប្រកួត​ចុង​ក្រោយនេះ ក្រោយពីចាញ់ Newcastle 3ទល់​នឹង0​ កាល​ថ្ងៃសៅរ៍ ។

បុរសជនជាតិអាហ្សង់ទីនរូបនេះ ត្រូវបានតែងតាំងនៅដើមរដូវកាលជំនួសអ្នកចាត់ការ​ជនជាតិបារាំង Claude Puel ។ យ៉ាង​ណា​ក្លឹប​សង្ឃឹម​រើស​បាន​អ្នក​ចាត់​ការ​ថ្មី ​មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ​ប៉ះ​ Wigan នៅ​ថ្ងៃ​អាទិត្យ​។ Southampton​ជាក្លឹប​ទី​ 8ហើយ ​ដែល​បណ្ដេញ​អ្នក​ចាត់​ការ​ទូទៅ​នៅ​រដូវ​កាល​នេះ ៕

ប្រភពពី៖ theguardian