គ្រូបង្វឹករបស់ក្លឹបតោខៀវ​ Chelsea លោក Maurizio Sarri បានចេញមុខបដិសេធរឿងក្លឹបរបស់លោកចង់ទិញខ្សែបម្រើរបស់ក្លឹប Borussia Dortmund កីឡាករ Christian Pulisic នាខែមករាខាងមុខនេះ។

គ្រូបង្វឹល Chelsea បដិសេធរឿងក្លឹបចង់បាន Pulisic ក្នុងតម្លៃ 70លានផោន
គ្រូបង្វឹល Chelsea បដិសេធរឿងក្លឹបចង់បាន Pulisic ក្នុងតម្លៃ 70លានផោន

ពិតណាស់ថ្មីៗនេះសារព័ត៌មាន Goal បានចិះផ្សាយថា ក្រុមតោខៀវ Chelsea កំពុងចរចាជាមួយក្លឹប Dortmund ក្នុងការទិញខ្សែប្រយុទ្ធសញ្ចាតិអាមេរិករូបនេះដោយមានតម្លៃខ្លួន 70 លានផោន (ស្មើនឹង 89 លានដុល្លារអាមេរិក)។ ប៉ុន្តែតម្លៃខ្លួននេះគឺរៀងថ្លៃពេកចំពោះ Chelsea ខណៈ Pulisic ចង់ទៅលេងជាមួយ Liverpool វិញ។

គ្រូបង្វឹកសញ្ចាតិអីុតាលីរូបនេះបាននិយាយថា៖ «Pulisic គឺជាអ្នកលេងនៅក្រុម Borussia Dortmund ហើយខ្ញុំមិនចង់និយាយពីអ្នកលេងក្លឹបមួយផ្សេងទៀតទេ។ ខ្ញុំជាគ្រូបង្វឹកខ្ញុំសូមបដិសេធ តែ រឿងប្រធានក្លឹបចង់បានរឺមិនចង់បានខ្ញុំមិនច្បាស់ទេ»

ប្រភព៖ Goal