photo of Massimiliano Allegri
Massimiliano Allegri Manager Juventus

គ្រូបង្វឹករបស់ Juventus លោក Massimiliano Allegri កំពុងទន្ទឹងរង់ចាំលទ្ធផលការប្រកួតវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីផ្តួល Tottenham ហើយលោកបាននិយាយថា ក្រុមតែមួយគត់ដែលលោកចង់ចៀសគឺ Barcelona។

ក្រោយពីបានផ្ដួល Tottenham ហើយឡើងទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ ។ លោក Allegri ត្រូវបានសួរថាតើក្រុមណាដែលលោកចង់ជួបជាងគេនៅជុំបន្ទាប់។ គ្រូជនជាតិអ៊ីតាលីរូបនេះនិយាយថា៖ «ក្រុមតែមួយគត់ដែលខ្ញុំមិនចង់ជួបគឺ Barcelona។ រៀងរាល់ឆ្នាំប៉ះ Barcelona, Barcelona, Barcelona។ ឥឡូវឈប់!» ។

ពិតណាស់ ក្រុមរបស់លោក ប្រឈមមុខនឹងក្រុមយក្សអេស្ប៉ាញ Barcelona ចំនួន 3ដងក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ ដោយបានផ្តួលពួកគេ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន និងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ 2014-15 នៅ Berlin ៕

ប្រភពពី៖ dailymail