photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា ក្លាយជាជម្រើសកីឡាករកូតាអាស៊ាន របស់ក្លិប PKNS

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់កម្ពុជា ចាន់ វឌ្ឍនាកា កំពុងស្ថិតក្នុងស្ថានភាពចរចាជាមួយនឹងក្លិប PKNS នៅលីគកំពូលម៉ាឡេស៊ី ហើយប្រសិនបើការចរចាបន្តដំណើរទៅមុនរូបគេនឹងក្លាយជាកីឡាករកូតាអាស៊ាន របស់ក្លិបមួយនេះសម្រាប់រដូវកាល២០១៩ ។

ក្នុងស្ថានភាពកំពុងចរចានេះដែរ ចាន់ វឌ្ឍនាកា នឹងចូលរួមក្រុម PKNS ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាល ២០១៩ ទល់នឹង Johor Darul Tazim នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ដើម្បីជាការតេស្តិ៍សមត្ថភាពប្រកួត ។

ក្នុងនោះដែរមានប្រភពដែលស្និទ្ធនឹងក្លិប PKNS កំពុងតែពិចារណារវាងកីឡាករ វឌ្ឍនាកា និង ខ្សែបម្រើសិង្ហបុរី Gabriel Quak ទៅកាន់ក្រុមខ្លួនសម្រាប់រដូវកាល ២០១៩ ៕