អតីតកីឡាករបឹងកេត ចាន់ វឌ្ឍនាកា បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីព្រឹកមិញនេះ ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុម PKNS នៅលីគកំពូលម៉ាឡេស៊ី។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា ចាកចេញពីកម្ពុជាព្រឹកមិញនេះ ត្រៀមចូលរួមលីគកំពូលម៉ាឡេស៊ីនៅខែក្រោយ

ចាន់ វឌ្ឍនាកាបានបង្ហោះរូបមួយសន្លឹកអមនឹង Caption ថា៖ “ជំរាបលា ពុកម៉ែ បងប្អូន អ៊ុំពូមីង ទាំងអស់គ្នា”

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលកីឡាករពាក់លេខ ១១ រូបនេះទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ដោយកាលពីរដូវកាលមុន វឌ្ឍនាកា ក៏ធ្លាប់បានលេងឱ្យក្លិប Pahang FA ផងដែរ។  ក្លិប PKNS ដែលវឌ្ឍនាកាចូលរួម នឹងត្រូវប្រកួតដំបូងប៉ះជាមួយក្លិប Terengganu FC ដែលចន្ថាប៊ីនកំពុងប្រកបអាជីពនៅទីនោះផងដែរ៕

ជំរាបលា ពុកម៉ែ បងប្អូន អ៊ុំពូមីង ទាំងអស់គ្នា🇰🇭🇲🇾

Posted by Chan Vathanaka on Wednesday, 16 January 2019