ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា បើករថយន្តបុកខឿន ហើយបើករត់គេច!

តាមរយៈគេហទំព័រអគ្គស្នងការនគរបាលជាតិ បានចុះផ្សាយនៅថ្ងៃអង្គារ ទី ៨ខែមករា ឆ្នាំ ២០១៩នេះ ថា កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបើករថយន្តសេរីទំនើប Lexus Nx200t បុកខឿនច្រមុះជ្រូក ក្រោមស្ពានអាកាស ៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនខុស រាជធានីភ្នំពេញ ហើយព្យាយាមបើករត់គេចខ្លួន។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានរៀបរាប់ថា កីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា (CV11) ចាន់ វឌ្ឍនាកា រួមជាមួយនារីស្រស់សោភាម្នាក់ បានបើករថយន្តសេរីទំនើប Lexus Nx200t បុកខឿនច្រមុះជ្រូកក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យខូច ហើយព្យាយាមបើករថយន្ត គេចជិតដល់មុខពេទ្យលោកសង្ឃ ត្រូវមន្ត្រីនគរបាលចរាចរណ៍ចាប់បាន ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោមស្ពានអាកាស៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus Nx200t ស្លាកលេខ ភ្នំពេញ 2AX-7011 បើកតាមបណ្តោយមហាវិថី សហពន្ធរុស្ស៊ី ខណៈមកដល់ខាងក្រោមស្ពាន ៧មករា ជាចំណុចផ្លូវកោងខ្លាំង បានជ្រុលទៅបុកខឿនច្រមុះជ្រូក បណ្តាលឲ្យរថយន្តរងការខូចខាត ហើយព្យាយាមបើករត់មកជិតដល់មន្ទីរពេទ្យលោកសង្ឃ ទើបសមត្ថកិច្ចឃាត់បាន។ លុះពេលចុះពីរថយន្តទើបដឹងថា ជាកីឡាករដ៏ល្បីរបស់កម្ពុជា មួយរូប គឺពាក់អាវ (CV11) ចាន់ វឌ្ឃនាកា រួមជាមួយនារីដ៏ស្រស់ សោភាម្នាក់ទៀតផងដែរ ហើយពួកគាត់ទាំងពីរពុំមានរងរបួសនោះទេ ។ ក្រោយកើតហេតុ ពួកគេបានចាកចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។

ចំណែករថយន្តត្រូវបានប្រគល់ឲ្យនគរបាលចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល ក្រុងភ្នំពេញ ស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់ទៅដោះស្រាយ៕

ផ្សាយផ្ទាល់(Live)៖​ កីឡាករបាល់ទាត់ជម្រេីសជាតិដ៏ល្បីរបស់កម្ពុជា​(CV11) ចាន់​ ​វឌ្ឍនាកា​ រួមជាមួយនារីស្រស់សោភាម្នាក់បានបេីករថយន្តសេរីទំនេីប​ Lexus Nx200t ស្លាកលេខភ្នំពេញ2AX-7011 បុកឃឿនច្រមុះជ្រូកក្រោមស្ពានអាកាស7 មករា​ ទាំងកណ្តាលអាធ្រាត​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០១៩​ អត់មានរងរបួសនោះទេ​ គ្រាន់តែខូចខាតរថយន្តនិង​ ឃឿនច្រមុះជ្រូកតែប៉ុណ្ណោះ​។

Posted by Fresh News on Monday, 7 January 2019