សារព័ត៌មានអន្តរជាតិក្នុងស្រុកមួយបានចុះផ្សាយនៅថ្ងៃចន្ទ ម្សិលមិញថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា អាចនឹងវិលទៅលីគកំពូលម៉ាឡេស៊ី សាជាថ្មី។

ចាន់ វឌ្ឍានាកា ត្រូវក្លឹបលីគកំពូលរបស់ម៉ាឡេស៊ី ចង់បានរូបគេ
ចាន់ វឌ្ឍានាកា ត្រូវក្លឹបលីគកំពូលរបស់ម៉ាឡេស៊ី ចង់បានរូបគេ

ភាគីខាងម៉ាឡេស៊ីបានទម្លាយឱ្យដឹងថា ក្លឹប PKNS បានចរចា និងកំពុងពិចារណ៍ក្នុងនាំយក CV11 ឬ ខ្សែបម្រើសញ្ជាតិសិង្ហបុរីកីឡាករ Gabriel Quak ទៅចូលរួមជាមួយក្រុមរបស់ពួកគេដើម្បីត្រៀមប្រកួតដណ្ដើមពានរង្វាន់ Malaysia Super League និង Malaysia Cup នារដូវកាលថ្មី 2019 ខាងមុខនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាន់ វឌ្ឃានាកា មិនទាន់ឃើញទៅធ្វើតេស្តសមត្ថភាពនៅឡើយទេ គេសង្កេតឃើញតែ កីឡាករ Gabriel Quak បានធ្វើតេស្តរួចរាល់ហើយក្នុងជំនួបជ័យជម្នះលើក្រុម Perlis FC ក្នុងលទ្ធផល 1 ទល់នឹង 0 ។ ចំណែកអតីតខ្សែបម្រើរបស់ក្លឹប Pahang FA វឌ្ឍានាកា ត្រូវបានគេជឿជាក់ថានឹងទៅចាកល្បងសមត្ថភាពជាមួយក្លឹប PKNS ក្នុងការប្រកួតជាមួយក្លឹបខ្លាំង Johor DarulTa’zim នាថ្ងៃទី 11 ខែ មករា ឆ្នាំ 2019 នេះ៕