បញ្ហាអាកាសធាតុក្តៅខ្លាំង នៅកម្ពុជា បានធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ថា AFC ឈានដល់ការសម្រេចមួយ ក្នុងការផ្លាស់ប្តូរពេលវេលានៃការប្រកួតជម្រុះប្រចាំពូលH នៃពានរង្វាន់ AFC U23 Championship 2020 ដែលនឹងត្រូវធ្វើនៅប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។

AFC U23
បញ្ហាអាកាសធាតុ នៅកម្ពុជា ធ្វើឲ្យ AFC សម្រេចប្តូរពេលប្រកួត AFC U23

ជុំវិញបញ្ហានេះ មន្រ្តីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា៖ “ដោយសារអាកាសធាតុនៅក្នុងព្រះរាជណាចក្រកម្ពុជាក្តៅ អ៊ីចឹង AFC បានសម្រេចឲ្យផ្លាស់ប្តូរនៃការប្រកួត គឺគូទី២ ចាប់ផ្តើមទាត់នៅម៉ោង៥ល្ងាច និងគូទី២ ចាប់ផ្តើមទាត់ នៅម៉ោង៨យប់”។

photo of Felix Dalmas
លោក Felix Dalmas

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះប្រចាំនៅពូលH ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ គឺមាន៤ក្រុមចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា អូស្រ្តាលី កូរ៉េខាងត្បូង និងក្រុមឆាយនិតៃប៉ិ។ ពូលមួយនេះ នឹងចាប់ផ្តើមប្រកួតជម្រុះ នៅពហុកីឡដ្ឋានជាតិ នាថ្ងៃសុក្រ ចុងសប្តាហ៍នេះ ខណៈពេលវេលាប្រកួតមុន គឺគូទី១ ត្រូវលេងនៅរសៀលម៉ោង ៣:៣០ និងគូទី២ លេងនៅល្ងាចម៉ោង ៦:៣០ ប៉ុន្តែពេលនេះកម្មវិធីប្រកួតនេះ បានផ្លាស់ប្តូរវិញហើយ។

នៅពេលនេះគ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas បាននឹងកំពុងធ្វើការបង្វឹកបបន្ថែមទៅលើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ យ៉ាងយកចិត្តទុកដាក់ នៅពហុកីឡដ្ឋានជាតិនេះ ព្រោះនៅក្នុងការប្រកួតពាន AFC U23 Championship នេះ គឺកម្ពុជា ត្រូវស្វាគមន៍ក្រុមខ្លាំងអូស្រ្តាលី នៅថ្ងៃបើកឆាកតែម្តង៕