photo of លោក កែវ កុសល
​គ្រូ​បង្វឹក​ក្រុម​បឹង​កេត លោក កែវ កុសល

ក្រុមបាល់ទាត់ ​បឹងកេត របស់កម្ពុជា នឹងត្រូវ​អវត្តមាន​កីឡាករ​ខ្លាំង៣​រូប នៅក្នុងថ្ងៃ​ប្រកួត​បើកឆាក​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ​នៃ​ពាន​រង្វាន់ AFC Cup 2018 ជាមួយនឹង​ក្រុម​ខ្លាំង​របស់​ភី​លី​ពី​ន Ceres Negres នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្អែក​នេះ​វេលា​ម៉ោង​១៩:៣០​នាទី​ម៉ោង​នៅ​ហ្វីលីពីន​។​

​គ្រូ​បង្វឹក បឹងកេត លោក កែវ កុសល បាន​ឲ្យ​ដឹងថា កីឡាករ​សំខាន់​ទាំង​៣​រូបនោះ​រួមមាន សេត រ៉ូ​ស៊ី​ប មាន​បញ្ហា​របួស ខណៈ Samuel Gbenga និង Oiboh Julius ដែលមាន​បញ្ហា​លិខិតស្នាម​។​

ហើយរូបលោកក៏បានបន្ថែមថា​អវត្តមាន​កីឡាករ​បរទេស​សំខាន់​ពីររូប​ខាងលើ អាច​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ក្រុម ក្នុង​ការរក​គ្រាប់​បាល់​។ តែ​យ៉ាងណាក្តី គ្រូ​បង្វឹកបឹង​កេត​ក៏​មិន​ទាន់​អស់​សង្ឃឹម​ឡើយ​ លោក​រំពឹងថា​កីឡាករ​ខ្មែរ​នឹង​អាច​ជំនួស​តំណែង​របស់​តួ​សំខាន់​ទាំងពីរ​ក្នុង​ការរក​គ្រាប់​បាល់​នៅក្រៅ​ផ្ទះ​៕ ​ ​បើ​ទោះ​ជា​លេង​នៅ​ក្រៅ​ដី​ក៏​ដោយ។ “យើង​ដឹង​ថា​ម្ចាស់​ផ្ទះ​ខ្លាំង ប៉ុន្តែ​យើង​នឹង​ព្យាយាម​លេង​ឱ្យ​អស់​ពី​សមត្ថភាព។ លទ្ធផល​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​លេង​ឱ្យ​អស់ និង​ល្អ​បំផុត”

photo o ក្រុម​បឹង​កេត
ក្រុម​បឹង​កេត

បឹង​កេត​បាន​ឈាន​ដល់​វគ្គ​សន្សំ​ពិន្ទុ​នេះ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Lao Toyota ​ក្នុង​វគ្គ​ជម្រុះ​បឋម។ ដោយ​ក្នុង​ពូល​នេះ ​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ស្ថិត​ក្នុង​ពូល F ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូចជា​ក្រុម Ceres–Negros របស់​ហ្វីលីពីន Home United របស់​សិង្ហបុរី និង​ក្រុម ​Shan United របស់​មីយ៉ាន់ម៉ា៕