Cristiano Ronaldo
Cristiano Ronaldo

កីឡាករ Cristiano Ronaldo បានបង្ហើបពីផែនការឈានជើងចាប់យកអាជីពជាអ្នកចាត់ការទូទៅនាថ្ងៃអនាគត នៅពេលដែលរូបគេចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ។

កំពូលខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់វ័យ ៣៤ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណះរូបគេបានឈ្នះពានជាច្រើនទាំងផ្ទាល់ខ្លួន និងជាមួយក្លឹប ដូចជាពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល , ស្បែកជើងមាស ៤ ដង និងពានក្របខ័ណ្ឌ Champions League ៥ ដងរួមទាំងពានសំខាន់ៗជាច្រើនក្នុងអាជីពរបស់គេ ។ ខណះបច្ចប្បន្ន Ronaldo ដែលសល់កុងត្រាជាមួយក្លឹបសេះបង្កង់ Juventus រហូតដល់ឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យគាត់មានអាយុ ៣៧ ឆ្នាំនៅពេលនោះ ។

Cristiano Ronaldo
Cristiano Ronaldo

ទោះជាមានជំនួញ និងរបររកស៊ី ជាច្រើននៅក្នុងដៃក៏អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester United និង Real Madrid រូបនេះមិនបានចង់ទៅណាឆ្ងាយពីវិស័យបាល់ទាត់នោះឡើយ ដែរនៅថ្ងៃអនាគតនៅពេលសួរថា ពេលឈប់លេងបាល់រូបគេអាចធ្វើជាគ្រូវិញ ឬអត់ Ronaldo បានឆ្លើយថា៖ ” ខ្ញុំនឹងមិនបដិសេធវាចោលនោះទេ” ៕

សូមរំលឹកផងដែរថា កាលពីលើកមុននៅពេលគេសួរថា នៅពេលដែលបញ្ចប់អាជីពជាកីឡាករបាល់ទាត់តើចាប់អារម្មណ៍ចង់ធ្វើជាគ្រូបង្វឹកដែរឬទេ? ពេលនោះ Cristiano Ronaldo  ឆ្លើយយ៉ាងខ្លីថា គ្មានផ្លូវនោះឡើយ ប៉ុន្តែពេលនេះរូបគេប្រែជាចាប់អារម្មណ៍អាជីពធ្វើជាគ្រូបង្វឹកនាពេលអនាគតទៅវិញ ៕

Cristiano Ronaldo
Cristiano Ronaldo

ប្រភព៖ Goal