ព្រះខ័នរាជស្វាយរៀង ចុះកុងត្រា Charlie Machell ធ្លាប់ជាយុវជន Newcastle

ខ្សែបម្រើអង់គ្លេស Charlie Machell បានចុះកិច្ចសន្យាលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល២០១៩-២០២០។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរបស់ក្លិប Newcaslte United នៅអង់គ្លេស។
ខ្សែបម្រើ Charlie Machell បានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ដោយធ្វើជាយុវជនថ្នាលក្លិបក្របខណ្ឌលីកកំពូលអង់គ្លេស Newcaslte United បន្ទាប់មករូបគេបានផ្លាស់ទៅកាន់ក្លិបសាកលវិទ្យាល័យអាមេរិក Wingate Bulldog ក្នុងឆ្នាំ២០១៣។ ក្រោយលេងបានមួយរដូវកាលរូបគេ បានផ្ទេរទៅកាន់ក្លិបនៅមេរិកមួយទៀត គឺ East Tennessee State University នៅឆ្នាំ២០១៧ មុនផ្លាស់ទៅកាន់ក្លិបដាណឺម៉ាកនៅឆ្នាំ២០១៨។

ក្រោយប្រកបអាជីពនៅដាណឺម៉ាកបានមួយរដូវកាល កីឡាករកម្ពស់១,៨២ម៉ែត្ររូបនេះ បានចុះកិច្ចសន្យារយៈពេលមួយឆ្នាំលេងឲ្យក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ដោយទទួលបានតម្លៃខ្លួន៩ម៉ឺនដុល្លារ។ ហើយ ក៏បានផ្លាស់មកលេងក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះតែម្តង។
Charlie Machell ជាកីឡាករបរទេសទី៥របស់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីក្លិបនេះបាននាំចូលកីឡាករបរទេស៤រូបជាបន្តបន្ទាប់រួមមានខ្សែបម្រើអង់គ្លេស Harley Willard, ខ្សែការពារអាមេរិក Jonathan Campbell, ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gisung និងខ្សែបម្រើ Daisuke Kobayashi៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Comments
Related
Khmer News
លីគកំពូលកម្ពុជា ឆ្នាំ២០១៩ កើនដល់ ១៤ក្រុម ធ្វើឲ្យកម្មវិធីប្រកួត ត្រូវពន្យាពេល
ឆ្លងកាត់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗ ពេលនេះគណៈកម្មការររៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា
08 Feb 2019
Khmer News
ចេញហើយ! បញ្ជីឈ្មោះផ្លូវការជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រៀមពាន AFF U22
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះផ្លូវការរបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U22
08 Feb 2019
Khmer News
ក្លឹបណាហ្គាវើល ចុះកុងត្រាយកបានខ្សែបម្រើជម្រើសជាតិទូរមេនីស្ថាន
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល បានចុះកុងត្រាយកកីឡាករបរទេសទី ៤ មកកាន់ក្លិបរបស់ខ្លួន
21 Jan 2019
Khmer News
ចាន់ វឌ្ឍនាកា ចាកចេញពីកម្ពុជាព្រឹកមិញនេះ ត្រៀមចូលរួមលីគកំពូលម៉ាឡេស៊ីនៅខែក្រោយ
អតីតកីឡាករបឹងកេត ចាន់ វឌ្ឍនាកា បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីព្រឹកមិញនេះ ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុម PKNS នៅលីគកំពូលម៉ាឡេស៊ី
17 Jan 2019
Khmer News
Cambodia All Stars ចាប់ផ្ដើមប្រមូលផ្ដុំកីឡាករថ្ងៃទី04 កុម្ភៈ
គ្រូបង្គោលក្លិបក្រសួងការពារជាតិដដែលបន្ថែមថា បានសម្លឹងមើលកីឡាករមួយចំនួនហើយ ហើយថា ការជ្រើសរើសនឹងផ្ដោតលើសមត្ថភាព
13 Jan 2019
Khmer News
អង្គរថាយហ្គ័រ បង្ហាញឈុតថ្មីស្អាតកប់សម្រាប់រដូវកាល២០១៩
ក្លឹបអង្គរថាយហ្គ័របានប្រកាសក្នុងទំព័រហ្វេសបុករបស់ខ្លួន ពីការបង្ហាញឈុតប្រកួតសម្រាប់រដូវកាលថ្មី២០១៩ ខណៈដែលឈុតទាំងនេះ
11 Jan 2019