photo of Arda Turan
Arda Turan of Barcelona

ភ្នាក់ងាររបស់បានបញ្ជាក់នៅចុងសប្តាហ៍នេះថា Arda Turan ត្រូវបានកំណត់ឱ្យចាកចេញពីក្លឹប Barcelona នៅខែមករានេះ ។
Turan មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលនេះ ហើយខ្សែបម្រើសញ្ចាតិ ទួរគី រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរឆ្ងាយពីក្លឹប Barcelona ក្នុងពេលឆាប់ៗនេះ។

ចុងសប្តាហ៍នេះភ្នាក់ងាររបស់ Arda Turan បានបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ ។ លោក Ahmet Bulut បានប្រាប់អ្នកយកព័ត៌មានថា វាមិនច្បាស់ទេថាតើគាត់នឹងទៅទីណា ហើយគាត់នឹងចាកចេញពីក្លឹប Barcelona នៅខែមករាខាងមុខនេះឬក៏អត់ ។

យើងកំពុងនិយាយជាមួយក្រុម 3 ឬ 4 មកពី អេស្ប៉ាញ អ៊ីតាលី និង អង់គ្លេស ប៉ុន្តែមិនមានទំនាក់ទំនងជាមួយក្លឹប Galatasaray ទេ។ 15 ថ្ងៃបន្ទាប់ យើងនឹងធ្វើការសម្រេចចិត្តចុងក្រោយ ហើយមានជម្រើសពីរសំរាប់គាត់គឺ ត្រូវលក់ឬខ្ចី។

Arsenal គឺជាក្លឹបមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយ Turan ពេញមួយខែ ហើយ Liverpool ក៏នៅតែអាចប្រកួតប្រជែងយករូបគេបានដែរ ។

ប្រភពពី៖ by433