photo of Shuhei Mitsuhashi
ភ្នំពេញក្រោនប្រកាសស៊ីញេកុង​ត្រាកីឡាករសញ្ជាតិជប៉ុន Shuhei Mitsuhashi

ម្ចាស់ជើង​ឯក៦​សម័យ​កាលភ្នំពេញក្រោនបាន​ប្រកាសក្នុង​វេបសាយផ្លូវការរបស់​ខ្លួន​ថា​បាន​យល់​ព្រមស៊ីញេ​កុង​ត្រាជាមួយកីឡាករសញ្ជាតិជប៉ុនវ័យ​២៥​ឆ្នាំ​ម្នាក់​ឈ្មោះ Shuhei Mitsuhashi ។

តាម​ការ​បញ្ជាក់​ពី​ក្លិបខាង​លើ កីឡាកររូប​នេះលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធហើយ​រូប​គេធ្លាប់បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមថ្នាលរបស់ក្លឹប Shonan នៅអាយុ១២ឆ្នាំ ។ នៅអាយុ១៥ឆ្នាំរូបគេបានចូលជាមួយក្លឹបបាល់ទាត់ Maebashi Ikuei បន្ទាប់មករូបគេបានចូលរួមជាមួយក្រុម Kanto Gakuin University ពីឆ្នាំ២០១៣ ដល់២០១៦ ។ ចុងក្រោយខ្សែ​បម្រើ​ប្រយុទ្ធរូប​នេះលេងនៅក្លឹបបាល់ទាត់ Fukushima United ដែលជាលីគទីបីរបស់ប្រទេសជប៉ុន។ ការ​ចុះ​កុង​ត្រាយក Shuhei Mitsuhashi​គឺ​ដើម្បី​បង្គ្រប់​កូតាកីឡាករ​បរទេស​៤+១ (បទេស៥​នាក់តែ​ត្រូវ​មាន​កីឡាករ​ដើម​កំណើត់អាស៊ី​ម្នាក់)។ ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ខ្សែបម្រើ​ប្រយុទ្ធសញ្ជាតិ​កូរ៉េខាងត្បូង Tae Woong Kim បាន​ចាក​ចេញ​ពី​ក្លឹប​ដោយ​សារ​របួសនិង​ហេតុផលផ្ទាល់​ខ្លួន។

បច្ចុប្បន្ននេះ​ ភ្នំពេញ​ក្រោន​មាន​កីឡាករ​បរទេស​គ្រប់​ហើយ​គឺ Shuhei Mitsuhashi​ ,, Leonardo Oliveira (ដំណែងអ្នកចាំ​ទី), Jhonatan Sant’anna (ខ្សែការពារ), Darlan Martins (ខ្សែប្រយុទ្ធ), និង Paulo Victor (ខ្សែប្រយុទ្ធ)៕