photo of Zlatan Ibrahimovic
Zlatan Ibrahimovic of Manchester United

ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាលើជម្រើសដើម្បីជំនួសកីឡាករ Zlatan Ibrahimovic ដែលក្លឹបអង់គ្លេសក្របខ័ណ្ឌ Premier League រំពឹងថាគាត់នឹងចាកចេញពីទឹកដី Old Trafford នៅចុងឆ្នាំនេះ។

Ibrahimovic មិនមានកុងត្រានៅចុងបញ្ចប់នៃយុទ្ធនាការនាពេលបច្ចុប្បន្នរបស់ក្លឹបឡើយ ហើយអាចនឹងចាកចេញមុនពេលបញ្ចប់រដូវកាលនេះ ប្រសិនបើគាត់ទទួលបានសំណើរមួយនៅក្នុងក្របខ័ណ្ឌ Major League Soccer របស់អាមេរិច ឬក៏ Chinese Super League របស់ចិន។

ក្លឹបរបស់អាមេរិច និងចិន មានគោលបំណងចង់បានគាត់តាំងពីខែមីនា រហូតមកពេលនេះ ជាមួយនឹងក្លឹបនៅក្នុងលីកទាំងពីរ ដែលមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសកីឡាករ Ibrahimovic សម្រាប់ការទាក់ទាញផ្នែកកីឡានិងពាណិជ្ជកម្មរបស់ពួកគេ ។

ប្រសិនបើ Ibrahimovic សម្រេចចិត្តផ្លាស់ប្ដូរ ក្លឹននិងសម្រេចចិត្តអោយគាត់ចាកចេញនៅពាក់កណ្តាលនៃរដូវកាលនេះ United ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងមិនបន្តការស្នាក់នៅ Old Trafford រហូតដល់ចុងបញ្ចប់រដូវកាលនេះឡើយ ។

ប្រភពពី៖ sports.yahoo