លោក Akihiro Kato ប្រធានក្លិបអង្គរថៃហ្គឺបានប្រមូលថវិការពីកីឡាករជប៉ុននិងមហាជនបានចំនួន៤០០០ដុល្លារដើម្បីទៅជួយគ្រួសារមួយដែលមានស្វាមីជាអ្នករត់តាក់ស៊ីត្រូវជនជាតិជប៉ុន២នាក់ធ្វើសកម្មភាពប្លន់។

Akihiro Kato
Akihiro Kato អង្គាសថវិការបាន៤ពាន់ដុល្លារ ជួយគ្រួសារតាក់ស៊ីដែលជនជាតិជប៉ុនប្លន់សម្លាប់

លោកបានសរសេរលើបណ្តាញសង្គមសោកស្តាយចំពោះទង្វើរបស់ជនជាតិជប៉ុន។ដំបូងឡើយជាទឹកចិត្តលោកបានបរិច្ចាគថវិការផ្ទាល់ខ្លួន១ពាន់ដុល្លារនិងបន្តអង្គាសរហូតបាន៤ពាន់ដុល្លារដោយបានប្រគល់ជូនគ្រួសារជនរងគ្រោះរួចរាល់។

នេះមិនមែនលើកដំបូងឡើយ សម្រាប់លោក Akihiro Kato ដោយកន្លងមកប្រធានក្លិបនៅខេត្តសៀមរាបរូបនេះបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើននៅកម្ពុជា។

Akihiro Kato
Akihiro Kato
ប្រធានក្លិបរូបនេះពន្យល់យ៉ាងដូច្នេះ៖ «ខ្ញុំបានឃើញព័ត៌មានទាំងនេះ ហើយខ្ញុំមានក្ដីរន្ធត់ និង អាណិតដល់ជនរងគ្រោះជាងខ្លាំង ព្រោះគាត់ត្រូវចាកចោលប្រពន្ធ និង កូនដល់ទៅ៤នាក់។ ប្រជាជនកម្ពុជាគួរឲ្យស្រលាញ់ រួសរាយរាក់ទាក់ ហើយជួយយកអាសារខ្លាំងណាស់ ចំណែកប្រជាជនជប៉ុនក៏មានបេះដូងបរិសុទ្ធដែរ ប៉ុន្តែនេះជារឿងមិនអាចទទួលយកបាន ដែលពួកគេ (ជនដៃដល់) ទាំង២បានធ្វើឡើយ។ ខ្ញុំសូមសម្ដែងការសុំទោសជំនួសពួកគេ»។
បន្ថែមលើនេះ បុរសជនជាតិជប៉ុនដដែលបានបង្ហាញភាពសោកស្ដាយយ៉ាងខ្លាំង ហើយថាខ្លួនស្ទើរពុំជឿដែលជនជាតិជប៉ុនទាំង៣រូបអាចធ្វើរឿងនេះបាន។ លោកក៏បានអំពាវនាវផងដែរ ឲ្យសប្បុរសជនដទៃទៀតចូលរួមជួយឧបត្ថម្ភដល់គ្រួសារសព ពិសេសផ្គត់ផ្គង់ការសិក្សាដល់កូនទាំង៤របស់ពួកគេ។