photo of Neymar And Nasser Al Khelaifi
Neymar And Club Owner Paris Saint-Germain Nasser Al Khelaifi

ការលិចឮពាក្យចចាមអារ៉ាមថា Neymar ហាក់មិនសប្បាយចិត្ត និងចង់ចាកចេញពីក្លឹប Paris Saint-Germain ទៅលេងអោយក្លឹបផ្សេង ។ បានធ្វើអោយម្ចាស់ក្លឹប PSG លោក Nasser Al Khelaifi នឹងប្រធានកីឡាលោក Antero Henrique មានការព្រួយបារម្ភជាខ្លាំងអំពីអនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ បានធ្វើអោយលោក សម្រេចចិត្ត ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល​ដើម្បី​ជួប​ជាមួយ​ Neymar ដោយ​ផ្ទាល់ ដើម្បី សួរ​សុខ​ទុក្ខ​ពី​របួស​ និង​ទី​ពីរ​ពិភាក្សា​ពី​អនាគត​។

ពិតណាស់ ​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីលរូបនេះ ​ត្រូវ​ PSG ទិញ​ក្នុង​តម្លៃ 222 ​លាន​អឺរ៉ូ​ពី Barcelona ដោយ​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ ​2022​ ។ ប៉ុន្តែក្រោយពីក្រុមយក្សបារាំងមួយនេះ បានធ្លាក់ពីព្រឹត្តិការណ៍ UEFA Champions League ក្រោមដៃក្រុម Real Madrid បានធ្វើអោយកីឡាករវ័យ 26ឆ្នាំនេះ មានការអាក់អន់ស្រពន់ចិត្ត ព្រមទាំងស្តាយក្រោយ លើការសម្រេចចិត្តរបស់គេ ដែលចាកចេញពីក្រុម Barcelona ។ ខណៈដែរក្លឹបស្ដេចសនៅអេស្ប៉ាញ Real Madrid កំពុងតែចង់បានរូបគេជាខ្លាំងនៅរដូវក្ដៅនេះផងដែរ ៕

ប្រភពពីៈ Marca