photo of Harry Kane
Harry Kane of Tottenham Hotspur

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane នឹងត្រូវពិនិត្យ​មើល​របួស​កជើង​​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខណៈដែលកំឡុងពេលដែល Tottenham ទទួលជ័យជម្នះ 4-1 លើក្រុម Bournemouth ។

កាពិតណាស់ Kane បានប្ដូរចេញនៅនាទីទី 30 ក្នុងការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ក្រោយពីបានរងរបួសកជើងខាងស្តាំ នៅក្នុងការប៉ះទង្គិចជាមួយអ្នកចាំទី Asmir Begovic របស់ក្រុម Bournemouth ។

គ្រូបង្វឹករបស់ Spurs ​លោក Mauricio Pochettino បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាវាមិនមែនជាបញ្ហាធំចុះ ។ យើងព្រួយបារម្ភដល់គេ ប៉ុន្តែត្រូវរង់ចាំមើលសិន ។ វាគឺជារបួសចាស់ដែរគាត់ធ្លាប់កាលពីមុន» ៕

ប្រភពពី៖ bbc