នៅរាត្រីថ្ងៃចន្ទវេលាម៉ោង ៨៖៣០នាទីយប់ យើងនឹងបានដឹងថាតើ ក្រុមការពារជើងឯក Euro ព័រទុយហ្គាល់ នឹងត្រូវប៉ះក្រុមណាមួយ សំរាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដណ្ដើមពាន Nations League នៅពេលដែលមានការចាប់ឆ្នោតដែលនឹងធ្វើឡើងនៅទីក្រុង Dublin។

photo of Nations League
រាត្រីនេះ តើក្រុមណា ត្រូវប៉ះព័រទុយហ្គាល់ក្នុងការប្រកួត Nations League!

ម្ចាស់ជើងឯកអឺរ៉ុប ព័រទុយហ្គាល់ ឈរនៅកំពូលតារាងពូល A3 ស្របពេលដែល ហូឡង់ឈរនៅកំពូលតារាងពូល A1 ក្រោយរកគ្រាប់បាល់ចុងម៉ោងតាមស្មើអាល្លឺម៉ង់។

ក្រុមតោកំណាចអង់គ្លេសបានបញ្ចប់លទ្ធផលដោយឈរនៅកំពូលតារាងពូល A4 ខណៈដែល ស្វីសបានយកឈ្នះបែលហ្ស៊ិក ជាមួយនឹងលទ្ធផល ៥-២ ឈរនៅកំពូលតារាងពូល A2។

Italy’s Mattia Caldara, centre, jumps for as header during the UEFA Nations League soccer match between Portugal and Italy at the Luz stadium in Lisbon, Monday, Sept. 10, 2018. (AP Photo/Armando Franca)

គួរបញ្ជាក់ថា​ ក្រុមព័រទុយហ្គាល់នឹង ដើរតួជាម្ចាស់ផ្ទះសំរាប់ការប្រកួត តាមកាលបរិច្ឆេទដូចខាងក្រោម៖

ថ្ងៃទី៥ ខែមិថុនា៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គូទី១

ថ្ងៃទី ៦ ខែមិថុនា៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គូទី២

ថ្ងៃទី ៩ ខែ មិថុនា៖ ការប្រកួតដណ្ដើមតំណែងលេខ៣

ថ្ងៃទី ៩ ខែមិថុនា៖ ការប្រកួតផ្ដាច់ព្រ័ត្