ក្របខ័ណ្ឌកំពូលអង់គ្លេសបានប្រកាសឈ្មោះអ្នកចាត់ការទូទៅល្អ កីឡាករល្អ និងគ្រាប់បាល់ល្អបំផុតប្រចាំខែមករាកាលពីថ្ងៃម្សិលមិញ។

កីឡាករ Sergio Aguero បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបជាលើកទី 5 របស់គាត់ដែលបានឈ្នះពានរង្វាន់នេះ ក្រោយពីបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួនជាមួយ Manchester City ចំនួន 4 លើកកាលពីខែមករា។

photo of Sergio Aguero
Sergio Aguero of Manchester City

លោក Howe បានដឹកនាំ Bournemouth មិនចាញ់សោះក្នុងខែមករាកន្លងទៅ ដោយបានផ្ដួល Arsenal និង Chelsea និងស្មើនៅផ្ទះ Brighton និង West Ham។ លទ្ធផលដ៏ល្អនេះនាំឱ្យគ្រូជនជាតិអង់គ្លេសវ័យ៤០ឆ្នាំរូបនេះវ៉ាឈ្នះលោក Pep Guardiola របស់ Man City, Carlos Carvalhal របស់ Swansea, Jurgen Klopp របស់ Liverpool, Jose Mourinho របស់ Man Utd, David Moyes របស់ West Ham និង Mauricio Pochettino របស់ Tottenham ។ ស្របពេលគ្រាប់បាល់ល្អបំផុតបានទៅលើ Willian របស់ Chelsea ដែលស៊ុតបញ្ចូលទីក្រុម Brighton and Hove Albion។

photo of Eddie Howe
Eddie Howe of Bournemouth
photo of Willian
Willian of Chelsea

ប្រភពពី៖ goal