photo of Alex Sandro
Alex Sandro of Juventus

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមតោខៀវ Chelsea បានទទួលការជំរុញយ៉ាងខ្លាំងក្នុងការតាមរកខ្សែការពារ Alex Sandro ខណៈដែលកីឡាកររូបនេះ ចង់ចាកចេញពីក្រុម Juventus ។

លោក Beppe Marotta អ្នកចាត់ការទូរទៅរបស់ក្លឹប បានប្រាប់សារព័ត៌មាន Mediaset Premium ថា​ “យើងបាននិយាយច្រើនលើកច្រើនសារហើយ នៅពេលដែលមានកីឡាករ សុំចាកចេញ ដោយមិនគិតពីសកម្មភាពឬសារៈសំខាន់នៅក្នុងក្រុមនោះទេ យើងគាំទ្រលក់គាត់ “។

ម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League ចង់ចុះហត្ថលេខាលើខ្សែការពារកីឡាករ Alex Sandro នៅរដូវក្តៅនេះ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Juventus ដែលមានតម្លៃ 80 លានផោននោះទេ ។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា Chelsea អាចយល់ព្រមលើកិច្ចព្រមព្រៀងមួយក្នុងតំបន់ដែលមានទឹកប្រាក់ចំនួន 50 លានផោន ដោយសារតែការមិនសប្បាយចិត្តរបស់ខ្សែការពារនិងបំណងចាកចេញពី Juventus ។

ប្រភពពី៖ metro