Photo of Antonio Conte
Antonio Conte coach of Chelsea

ក្លឹប​តោ​ខៀវ​​​ Chelsea កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ខណៈ​លោក  Antonio Conte មាន​គម្រោង​ដើរ​ចេញ​ពី​ Stamford Bridg នៅ​ពេល​ចប់​រដូវ​កាល​នេះ។

កិច្ចសន្យា​របស់ Conte​ មិន​ទាន់​អស់​នៅ​ឡើយ​ទេ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​បុរស​វ័យ​៤៨​ឆ្នាំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចាកចេញ។ សំនួរ​សួរ​ថា តើ​នរណា​នឹង​មក Chelsea ប្រសិន​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​ចេញ​ពី​ក្លឹប?​

Max Allegri អ្នក​ចាត់​ការ​ Juventus  និង Luis Enrique ដែល​​លាលែង​ពី Barclona ឆ្នាំ​មុន​​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ ថា​នឹង​អាច​មក​ជំនួស Conte។ ចំណែក​លោក Maurizio Sarri ដែល​កំពុង​ត្រួសត្រាយ Napoli ឈរ​លើ​កំពូល​តារាង Serie A បច្ចុប្បន្ន ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​របស់ Chelsea ខណៈ​លោក Diego Simeone ពិបាក​អូស​ចេញ​ពី Atletico Madrid ណាស់។

មូលហេតុ​តោ​ខៀវ​ចាប់​អារម្មណ៍ Allegri ព្រោះ​លោក​បាន​នៅ​ដឹក​នាំ​ Juventus​ ៣​ ឆ្នាំ​ជួយ​ឈ្នះ​ពាន​​៣ដង និង​​នាំ​ក្លឹប​ឡើង Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ដល់​ទៅ​២​ដង។ Allegri សញ្ជាតិ​អ៊ីតាលី​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ Juventus ពី​ឆ្នាំ​មុន ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​នៅ​ទីក្រុង Turin​ ដល់​ឆ្នាំ​២០២០។ តែ​បុរស​វ័យ​៥០​ឆ្នាំ​ក៏​មាន​មហិច្ឆតា​ទៅ​ដឹក​នាំ​ក្រៅ​ប្រទេស​ដែរ។

​​​ចំពោះ​លោក Luis Enrique ដែល​កំពុង​គ្មាន​ការងារ​ធ្វើ​ គ្រា​ដឹក​នាំ Barcelona ៣​ឆ្នាំ​ លោក​ធ្លាប់​ជួយ​ក្លឹប​​ឈ្នះ​ពាន La Liga ២​ដង និង​ Champions League ម្ដង​៕

ប្រភពពី៖ dailymail