photo of Arturo Vidal
Arturo Vidal of Bayern Munich

ខ្សែ​បម្រើ Arturo Vidal ក្នុង​ថ្ងៃ​នេះ បាន​សារភាព​ថា ​បាន​ដឹង​ពី​រឿង​ដែល Chelsea ចង់​បាន​ខ្លួន​ឲ្យ​ទៅ​លេង​នៅ​កីឡដ្ឋាន Stamford Bridge។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ ខ្លួន​ចង់​ផ្ដោត​អារម្មណ៍​លេង​ឲ្យ Bayern Munich វិញ។

 ពេល​សួរ​ទាក់​ទង​នឹង​រឿង​ផ្ទេរ​ទៅ Chelsea កីឡាករ Vidal បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន Sport1 ថា៖ “ហ្នឹង​ហើយ ខ្ញុំ​បាន​លឺ​ទាក់​ទិន​នឹង​រឿង​ផ្ទេរ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​ចង់​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​ទៅ​លើ​ការ​លេង​ឲ្យ​ Bayern នា​រដូវ​កាល​នេះ”។ ខ្សែ​បម្រើ​សញ្ជាតិ​ស៊ីលី​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ “Bayern ជា​ក្រុម​មួយ​ដ៏​ល្អ។ យើង​មាន​គោល​ដៅ​ធំ។ យើង​ចង់​ឈ្នះ​ពាន​ទាំង​អស់”។
Photo of Antonio conte
Antonio conte coach of Chelsea

កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា Chelsea បាន​ដុត​ដៃ​ដុត​ជើង​យ៉ាង​ខ្លាំង​ក្នុង​ការ​តាម​ទិញ​ខ្សែ​បម្រើ Vidal។ អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ លោក Antonio Conte កាល​ពី​ពេល​ថ្មី​នេះៗ​ ថែម​ទាំង​ព្រលយ​មាត់​សរសើរ​ Vidal ថា​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ល្អ​ក្នុង​លោក​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា កាល​ពី​សប្ដាហ៍​មុន អ្នក​ចាត់​ការ​ក្លឹប Bayern លោក Jupp Heynckes បាន​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​នេះ ដោយ​ថា Chelsea មិន​បាន​ទាក់​ទង​មក Bayern រឿង​ផ្ទេរ Vidal ឡើយ។ លោក​ម្នាក់​នេះ ថែម​ទាំង​គូស​បញ្ជាក់​ទៀត​ថា ក្លឹប​នឹង​មិន​លក់​ Vidal ឡើយ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែ​មករា​នេះ៕

ប្រភពពី៖ metro