លោក Jose Mourinho គ្រោងនឹងបន្ថែមកីឡាករ Gareth Bale ទៅក្រុម Manchester United របស់គាត់នៅរដូវក្តៅនេះ ខណៈដែលគាត់ចង់បង្កើតក្តីសុបិនរបស់គាត់នៅទឹកដី Old Trafford ។

photo of Gareth Bale
Gareth Bale of Real Madrid

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ បានផ្តល់សំណើចំនួន 25 លានផោន ដើម្បីទាក់ទាញកីឡាករ Alexis Sanchez ឱ្យចាកចេញពីក្រុម Arsenal ហើយសង្ឃឹមថា នឹងផ្តួលក្រុម Man City ក្នុងការចុះហត្ថលេខានៅខែមករានេះ ។

លោក Mourinho បានចំនាយលុយ 75 លានផោនលើកីឡាករ Romelu Lukaku នៅរដូវក្ដៅមុន ហើយគាត់ចង់ឃើញកីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ លេងជាមួយ Sanchez និងអតីតកីឡាករ Tottenham កីឡាករ Bale ខណៈដែលគាត់ចង់បញ្ចប់ភាពលេចធ្លោរបស់ក្រុម Man City នៅរដូវកាលក្រោយ។

ក្លឹប Guangzhou Evergrande របស់ប្រទេសចិន ត្រូវបានគេជឿថា ហានចំណាយប្រាក់ 84 លានផោន សម្រាប់កីឡាករសញ្ចាតិវេលស៍ Bale រូបនេះ ។ ហើយក្រុមរបស់លោក Mourinho នឹងត្រូវចំណាយប្រាក់ច្រើនជាងនេះ ដើម្បីនាំយកកីឡាករវេលស៍រូបនេះ មកកាន់ក្របខ័ណ្ឌ Premier League វិញ។

photo of Alexis Sanchez
Alexis Sanchez of Arsenal
photo of Mourinho And Lukaku
Mourinho And Lukaku of Manchester United

ប្រភពពី៖​ Metro