លោក Sam Allardyce កំពុងសម្លឹងរកការកែលម្អថ្មីសម្រាប់ការវាយសម្រុករបស់គាត់ នៅពេលការដោះដូរកីឡាករ បើកក្នុងខែមករាខាងមុខនេះ ហើយគាត់បានកំណត់អត្តសញ្ញាណកីឡាករ Troy Deeney ជាគោលដៅកំពូលរបស់គាត់ ។

photo of Sam Allardyce
Sam Allardyce of Everton

យោងតាមសារ​ ព័ត៌មាន ​​ESPN តារាបាល់ទាត់របស់ Watford គឺជាគោលដៅអាទិភាពមួយសម្រាប់ក្រុម Everton ។ កីឡាករវ័យ 29 ឆ្នាំនេះគឺជាខ្សែប្រយុទ្ធដ៏រឹងមាំម្នាក់ ហើយគាត់បានបង្ហាញពីការរីកចម្រើនរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League ជាមួយ The Hornets ។

វាមិនមានអ្វីសង្ស័យទេ ដែលថាគាត់នឹងធ្វើឱ្យ Everton ប្រសើរឡើង ប្រសិនបើគាត់ចូលរួមជាមួយពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេនិយាយថា Deeney អាចជាជំរើសរយៈពេលខ្លីរបស់គាត់ ។

photo of Troy Denny at Watford F.C
Troy Deeny of Watford F.C

 

យោងតាមរបាយការណ៍នេះ លោក Steve Walsh ប្រធានបាល់ទាត់របស់ក្លឹប Everton គឺជាអ្នកគាំទ្ររបស់ Troy Deeney ផងដែរ ។ ហើយគាត់ចង់ចុះហត្ថលេខាលើ កីឡាកររូបនេះក្នុងនាមជាអ្នកជំនួស Lukaku ក្នុងរដូវក្តៅ ។

ទោះជាយ៉ាងណាអតីតគ្រូបង្វឹកក្លឹប Everton លោក Ronald Koeman បានរារាំងការផ្លាស់ប្តូរនេះ ហើយក្រុម Everton បានបញ្ចប់ជាមួយនឹង Rooney និង Sandro Ramirez ។

ប្រភពពី៖ sportslens