Zidane
​លោក Zidane

ខ្សែ​បម្រើ ​James Rodriguez ​អាច​នឹង​បន្ដ​លេង​នៅ​ក្រុម Real Madrid ​ទៀត ​ក្រោយ​ពី​លោក Zidane ​ចង់​យក​រូបគេ​មក​ធ្វើ​ជា​កីឡាករ​បម្រុង​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​នេះ។

James Rodriguez
ខ្សែ​បម្រើរបស់​ Real Madrid ​James Rodriguez

កីឡាករ​កូឡុំប៊ី ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ចាកចេញ​ពី​ក្រុម Real Madrid ​នា​រដូវ​ក្ដៅ​នេះ ហើយ ​ក្រោយ​ពី​មាន​ក្លឹប​២​ចង់​បាន​គឺ Atletico Madrid ​និង Napoli ។ ប៉ុន្តែ​ឆ្លង​កាត់​ការ​ប្រកួត​មិត្តភាព​ប៉ុន្មាន​ប្រកួត​មក​នេះ ​លោក Zidane ​បាន​ប្ដូរ​ចិត្ត ​ដោយ​មិន​ចង់​លក់ James ​ចេញ​ទេ ​ពោល​គឺ​លោក​ចង់​ទុក​រូបគេ​ដើម្បី​មក​ជួយ​ក្រុម​វិញ។

Zidane
ខ្សែ​បម្រើ ​James Rodriguez​ និងលោក Zidane

James ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​ដែល​បាន​បង្ហាញ​សមត្ថភាព​ខ្ពស់​មែនទែន​កាល​ពី World Cup 2014 ​ហើយ​ក្រោយ​មក Real Madrid ​ក៏​ទិញ​យក​រូបគេ​តែ​ម្ដង។ ​យ៉ាងណាមិញ ​នៅ​អេស្ប៉ាញ ​កីឡាករ​រូប​នេះ​មិន​សម​ប្រកប​ឡើយ ​ដោយ​ត្រូវ​ក្លឹប Bayern Munich ​ខ្ចី​ជើង ​ហើយ​បច្ចុប្បន្ន​ក៏​ត្រូវ​គេ​ដាក់​លក់​ចេញ​ថែម​ទៀត៕