គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ជឿជាក់ថាក្រុម Real Madrid គឺជាក្រុមមួយដែលមានសក្ដានុពលជាងគេក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League រដូវកាលនេះ ។

photo of Massimiliano Allegri
Massimiliano Allegri Manager of Juventus

ពិតណាស់ ក្រុម Real Madrid និង Juventus គឺជាក្រុមពីរ ក្នុងចំណោមបួនក្រុមដែលបានកក់កន្លែងមួយនៅក្នុងការប្រកួត 8ក្រុមចុងក្រោយនេះ ដោយការចាប់ឆ្នោតសម្រាប់វគ្គ 1/4 ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រអាទិត្យនេះហើយ ។

ក្រុមរបស់លោក Zidane កំពុងតែស្វែងរកតំណែងជើងឯកជាលើកទី 3 ជាប់ៗគ្នាក្រោយពីបានផ្ដួល Paris SGermain ក្នុងវគ្គ 16 ក្រុមចុងក្រោយ បន្ទាបើពីពួកគេអស់សង្ឃឹមក្នុងការលើកពាន លីករបស់ខ្លួន ។

លោក Allegri ក៏សង្ឃឹមថា ក្រុមរបស់ខ្លួននឹងគេចផុតពីការជួប Real Madrid នឹង Barcelona ផងដែរក្នុងវគ្គ 8ក្រុមចុងក្រោយ ប្រសិន Barce អាចទម្លាក់ Chelsea នៅជើងទីពីរ  ៕

ប្រភពពី៖ goal