ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះស្វីស នាកីឡដ្ឋាន Swissporarena ដោយលទ្ធផលសឹងតែមិនគួរឱ្យជឿ ពោលគឺចាញ់ដល់ទៅ 5-2 ឯណោះនៅក្នុងពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។

ស្វីស ទម្លាក់​បែលហ្សិក​ពី Nations League ​យ៉ាង​ចាស់ដៃ (វីដេអូ)
ស្វីស ទម្លាក់​បែលហ្សិក​ពី Nations League ​យ៉ាង​ចាស់ដៃ (វីដេអូ)

វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ​ដែល​ស្វីស​លេង​បាន​យ៉ាង​ល្អ​ដូច្នេះ។ ជា​ពិសេស​នោះ ​គឺ​ក្រុម​បែលហ្សិក​ឯ​ណោះ​ទេ ដែល​នាំ​មុខ​ដល់​ទៅ​2​គ្រាប់​មុន ប៉ុន្តែ​​ត្រូវ​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​ពី​ក្រោយ​វិញ​បាន​ដល់​ទៅ​5​គ្រាប់​។ ជ័យជម្នះ​នេះ​ដែរ ​ល្មម​ឱ្យ​ក្រុម​ស្វីស​ឡើង​ទៅ​វគ្គ​បន្ដ ​ហើយ​ទុក​ឱ្យ​បែលហ្សិក​ឈរ​នៅ​លេខ​2​ ​ក្នុង​តារាង ​មិន​អាច​ឡើង​បាន​ឡើយ។

ស្វីស​នឹង​ឡើង​ទៅ​ជុំ​បន្ដ​ជាមួយ​ក្រុម​កំពូល​តារាង​ពូល​ផ្សេង​ទៀត​ដូចជា ​អង់គ្លេស ​និង​ព័រទុយហ្គាល់​ជា​ដើម។ ​នៅ​វគ្គ Semi-Final ​នេះ​ដែរ ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ឯ​ណោះ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC