Tiger Street Football Festival 2019
Tiger Street Football Festival 2019

ស្វែងរកក្រុមខ្លាំង ១២ ទៀត នៅមណ្ឌលភ្នំពេញ ក្នុងចំណោម ៨៨ ក្រុមដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រទូទំាងប្រទេស នៃការប្រកួត Tiger Street Football Festival 2019 ។ ការប្រកាសបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានជាផ្លូវការកាលពីម្សិលមិញ នៅសណ្ឋាគារណាហ្គាវើល ។ ការប្រកួតវគ្គជម្រុះ នៃពានរង្វាន់ Tiger Street Football Festival 2019 នៅមណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមរហូតដល់ទៅក្រុម ៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើស រើសយកតែ ១២ ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី ១៦ និងទី ១៧ ខែមីនា ២០១៩ ខាងមុខនេះ ។

លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះជា មណ្ឌលចុងក្រោយ នៃការប្រកួត Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែល ស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពាន់រង្វាន់។ ហើយជាធម្មតា ការ ប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុម ហ៊ុន ស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី ។ លោកស្រី ថោង បវរលក្ខិណា បានបន្តថា Tiger Street Football Festival ២០១៩ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ ៩ ទីតាំងនៅទូទាំប្រទេស និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០,០០០ ដុល្លារអាមេរិក ។ សម្រាប់ក្រុមគ្រងជើងឯកទូទាំងប្រទេស នឹងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល ។ លោកក៏បានសន្យាថា បន្ទាប់ពីលោក ដោះស្រាយកិច្ចការចាំបាច់នៅប្រទេសប្រេស៊ីល បានរួចរាល់ហើយលោក នឹងអញ្ជើញមកធ្វើ ទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។

Tiger Street Football Festival 2019
Tiger Street Football Festival 2019

សូមបញ្ចាក់ថា មណ្ឌលភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គណៈកម្មាធិការរៀបចំការប្រកួតយក ១២ ក្រុម ក្នុងចំណោម ៨៨ ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៦-១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាមួយនឹងប្រាក់រង្វាន់សរុបទូទាំងប្រទេស ៥ ម៉ឺនដុល្លារ ៕